រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលជំនាញឯកទេស ការពារគីមីសាស្ត្រជំនាន់ទី១១ ដល់នាយទាហាន មកពីបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នង នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ

  • 118
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលជំនាញឯកទេស ការពារគីមីសាស្ត្រជំនាន់ទី១១ ដល់នាយទាហាន មកពីបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នង នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ (លង្វែក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយមានការចូលរួមពីឯកឧត្តម តំណាងអគ្គនាយកដ្ឋានភ័ស្តុភារហិរញ្ញវត្ថុ តំណាងអគ្គ- លេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នាយកដ្ឋាន បញ្ជាការដ្ឋានកងទ័ព ជើងគោក បញ្ញាការដ្ឋានកងទ័ពជើងទឹក នាយរងសេនាធិការចម្រុះ បញ្ជាការដ្ឋានទ័ព ជំនាញចំណុះអគ្គបញ្ជាការ វិទ្យាស្ថានកងទ័ពជើងគោក បណ្ដាទីចាត់ការ លោកអភិបាលស្រុក សាមគ្គីមានជ័យជ័យ និងស្រុកកំពង់ត្រឡាច។

អត្ថបទទាក់ទង