រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តការងារបន្ដ

  • 177
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឆ្នាំង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តការងារបន្ដដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចបានប្រជុំពិភាក្សា និងជម្រុញការងាររៀបចំកងកម្លាំងសមត្ថកិច្ចសម្រាប់ត្រៀមការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងខេត្ត ការងារត្រួតពិនិត្យរបាយការណ៍ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ការងារជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការងារសំខាន់ៗមួយចំនួនទៀត។

អត្ថបទទាក់ទង