រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចុះដោះស្រាយវិវាទរវាងប្រជាពលរដ្ឋភូមិស្រះកែវ ឃុំមេលំ ចំនួន ១០គ្រួសារ

  • 122
  • ដោយ taravong

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម លី ណារុន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត ក្រុមការងារមន្ទីររៀបចំដែនដី អាជ្ញាធររដ្ឋបាលស្រុកបរិបូណ៌ ឃុំមេលំ និងអ្នកពាក់ព័ន្ធ បានចុះដោះស្រាយវិវាទរវាងប្រជាពលរដ្ឋភូមិស្រះកែវ ឃុំមេលំ ចំនួន ១០គ្រួសារ ជាមួយលោក យូ ប៉ាសិទ្ធិ ក្នុងទំហំ ១២,៥៦ ហិកតា (នៅចំណុចអូរឫស្សីសាច់) ដែលបានកើតឡើងជាង១ឆ្នាំមកហើយ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបញ្ចប់រឿងតាមគោលការណ៍ឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល។

តំណាងប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់តាំងរូបខ្ញុំបាទជាអភិបាលខេត្ត និងក្រុមការងារ ចុះមកដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំមេលំ ប្រកបដោយភាពយុត្តិធម៌ពិតប្រាកដ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋចំនួន ២០នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល និងឧបត្ថម្ភថវិកាដល់កម្លាំងការពារមួយចំនួនផងដែរ។

អត្ថបទទាក់ទង