កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក សាន់ យូ អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុកកំពង់លែង និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ដើម្បីផ្សព្វផ្សាយពីផែនការរៀបចំអភិវឌ្ឍន៍ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឃុំផ្លូវទូក ស្របតាមអនុក្រឹត្យលេខ ១១២ របស់រាជរដ្ឋាភិបាល។
ឆ្លៀតពេលនោះដែរ ឯកឧត្ដម និងក្រុមការងារបានជួបសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចនៅទីបញ្ជាការស្រាល ដែលកំពុងឈរជើងការពារ និងទប់ស្កាត់ការចូលអាស្រ័យផលក្នុងតំបន់៣ នៅចំណុចគោកព្រះ ឃុំច្រណូក។ ក្នុងឱកាសនោះ ខ្ញុំបាទ និងក្រុមការងារបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់កងកម្លាំងទីបញ្ជាការស្រាលដោះស្រាយជីវភាព និងជួសជុលទីបញ្ជាការផងដែរ។