រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

  • 847
  • ដោយ Kunthea

ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ នៅសាលាស្រុកកំពង់លែង មានបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ក្រោមការដឹកនាំរបស់លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង និងលោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង ដោយមានការចូលរួមពីសមាជិក សមាជិកា លោក លោកស្រី មេឃុំទាំង៩ ប្រធានការិយាល័យ អង្គភាពជំនាញ កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលមានវត្តមានសរុប ៥០អ្នក ស្រី ១១អ្នក ។

លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំដោយលើកឡើងថាៈ កិច្ចប្រជុំនេះគឺយើងធ្វើឡើងស្របទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយកិច្ចប្រជំុលើកទី១ ពុំមានសិទ្ធិអនុម័តទៅលើចំណុចណាមួយបានឡើយ គឺគ្រាន់តែប្រជុំទទួលការផ្សព្វផ្សាយ និងពិភាក្សាគ្នាខ្លះៗទៅតាមរបៀបវារៈប៉ុណ្ណោះ។


បន្ថែមពីលើនេះ លោកបានបន្តថា ក្រុមប្រឹក្សាគឺជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ពិសេស សមាជិកក្រុមប្រឹក្សាត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាដែលមានសិទ្ធិធ្វើសេចក្តីសម្រេចខាងបញ្ញាតិ្ត និងខាងប្រតិបត្តិ ខិតខំស្រាវជ្រាវរៀនសូត្រ យល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ក្នុងច្បាប់ផងដែរ។

របៀបវារៈនៃកិច្ចប្រជុំមានៈ
១. ពិនិត្យកូរ៉ុម និងរាយការណ៍អំពី វត្តមាន ប្រធាន និងសមាជិកអង្គប្រជុំ
២. ពិនិត្យ ពិភាក្សាបំពេញបន្ថែម និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣
៣. ពិនិត្យ ពិភាក្សាបំពេញបន្ថែម និងអនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាស្រុកកំពង់លែង អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៩
៤. ពិនិត្យ ពិភាក្សា បំពេញបន្ថែម និងអនុម័តលើសេចក្តីព្រាង ដីកា បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាស្រុកកំពង់លែង អាណត្តិទី៣
៥. ពិនិត្យ ពិភាក្សា បំពេញបន្ថែម និងអនុម័តលើសេចក្តីព្រាងប្រតិទិនប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកកំពង់លែង អាណត្តិទី៣ រយៈពេល ១២ខែ ចាប់ពីខែកក្កដា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០
៦. បញ្ហាផ្សេងៗ សំណួរចម្លើយ និងបូកសរុបបិទកម្មវិធីប្រជុំ៕


អត្ថបទទាក់ទង