រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩

  • 970
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការរៀបចំ វគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត ស្ដីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួលអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត និងមានការចូលរួមពី លោក អនុប្រធាននាយកដ្ឋាន លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ដ្រីរាជការមន្ទីរផែនការខេត្ត មន្ដ្រីទទួលបន្ទុកការងារមូលនិធិសមធម៌ នៃមន្ទីរសុខាភិបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលមាននាក់ចូលរួបសរុប ៩២ រូប។វគ្គបណ្ដុះបណ្ដាលប្រារព្ធទៅរយះពេល០៣ ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង(សាល គ )។

គោលបំណងចម្បង នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រគឺ
•ផ្ដល់ទិន្នន័យអំពីគ្រួសារក្រីក្រតាមភូមិនីមួយៗ ដើម្បីសម្រួលដល់ការផ្ដល់សេវា និងជំនួយផ្សេងៗ ដល់គ្រួសារក្រីក្រ។ ឧទាហរណ៍សេវាទាំងនោះ រួមមានដូចជាៈ សេវាសុខភាពឥតគិតថ្លៃ អាហារូបករណ៍សម្រាប់សិស្សក្រីក្រ ការចែកដីសម្បទានសង្គមកិច្ច និងការផ្ដល់សេវាផ្នែកកសិកម្ម…។ល។
•ផ្ដល់ទិន្នន័យពីកម្រិតភាពក្រីក្រ ដើម្បីកំណត់ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិអាទិភាពសម្រាប់ការអភិវឌ្ឍ
•ផ្ដល់ទិន្នន័យថ្មីជាប្រចាំ ដែកអាចប្រើប្រាស់ ដើម្បីវាស់វែងការប្រែប្រួល នៃកម្រិតភាពក្រីក្រនៅក្នុងមូលដ្ឋាន។

អត្ថបទទាក់ទង