រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តន៍ច្បាប់ គ្រឿងញៀនតាមប្រព័ន្ធកុំព្យូទ័រ E-Learning​

  • 634
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖​ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តន៍ច្បាប់ (នគរបាល និងអាវុធហត្ថ) គ្រឿងញៀនតាមប្រព័ន្ធកុំព្យូទ័រ E-Learning​ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តន៍ច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី។

ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានតាមមន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រី ដែលជាសមាជិកលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត លោក លោកស្រី សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលចំនួន ២០នាក់ ក្នុងនោះមន្រ្តីនគរបាល១២នាក់ មន្ត្រីកងរាជអាវុធហត្ថ០៨នាក់។

ជាកិច្ចចាប់ផ្ដើម​ លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ បានសម្ដែងនូវការអបអរសាទដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយជោគជ័យ។ ក្នុងពិធីនេះ ក៏មានការប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចំនួន ២០នាក់ផងដែរ។

ក្នុងនោះ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានមានមតិក្នុងពិធីបិទគឺ សូមឱ្យសិក្ខាកាមដែលបានមកសិក្សានេះយកចំណេះដឹងទៅផ្សព្វផ្សាយដល់មិត្តភ័ក្ររួមការងារ ទទួលបានចំណេះដឹងដូចសិក្ខាកាមទាំងអស់ដែរ និងបន្តផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារដើម្បីឱ្យយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀនព្រោះវាធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ បំផ្លាញសុខភាព និងប៉ះពាល់ដល់កិតិ្តយសគ្រួសារ ក៏ដូចជាសង្គមជាតិ ៕

អត្ថបទទាក់ទង