រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី​​ ចុះសួរសុខទុក្ខ និងយកអំណោយជួយគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

  • 826
  • ដោយ taravong

ស្រុកជលគិរី៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី និងក្រុមប្រឹក្សាឃុំព្រៃគ្រី ដឹកនាំដោយលោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសំណេះសំណាល និងសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង។

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ប្ដីឈ្មោះ ថា ឌីណា អាយុ២៧ ឆ្នាំ ប្រពន្ធឈ្មោះ ធឿន ធារ៉ា អាយុ ២៦ឆ្នាំ មានកូនម្នាក់ អាយុ មួយខែកន្លះ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

អំណោយផ្តល់ជូនក្នុងឱកាសនោះផងដែរគ្រួសាររងគ្រោះទទួលបានអំណោយពីអនុសាខារួមមាន÷ អង្ករ ៣០ គីឡូក្រាម តង់ ១ មី ១ កេះ ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងថវិកាចំនួន ១០០.០០០ រៀល ៕

អត្ថបទទាក់ទង