លោកជំទាវ ឈឹម ស្រីមុំ សមាជិកកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសប្បុរសជន បាននាំយកអំណោយជូនដល់លោកយាយសុខ មឿន អាយុ៨២
រសៀលថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន សមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះអង្គ សរ បញ្ញាឬទ្ធិ លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ខេត្តកំពង់ឆ្នាំង រួមជាមួយសប្បុរសជន បាននាំយកគ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៀត ជូនដល់លោកយាយឈ្មោះ សុខ មឿន អាយុ ៨២ ឆ្នាំ រស់នៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕




ព័ត៌មានជាប់ទាក់ទង