រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះ

  • 651
  • ដោយ taravong

នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះ និងកំពុងជួបការលំបាក ចំនួន២ គ្រួសារ។

លោក ធូ ផល្លី ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី បានចុះ សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូន គ្រួសាររងគ្រោះ និងកំពុងជួបការលំបាកចំនួន ០២គ្រួសារ ដែលមាន៖
-គ្រួសារទី១ៈ ឈ្មោះ សុង សាវី ភេទស្រី អាយុ ៣១ឆ្នាំ មានកូន ចំនួន ០៤ នាក់ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី សំរាលកូននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កំពុងជួបការលំបាក។ ដែលអំណោយទទួលរួមមាន÷ អង្ករ ៣០គីឡូក្រាម មី១ កេះ ត្រីខ១ យួរ ឃីត១​កញ្ចប់ ឃីតទារក១ កញ្ចប់ ទឹកដោះគោ៣ កំប៉ុង ស្ករសកន្លះគីឡូក្រាម របស់សាខាកាក​បាទ​ក្រហមខេត្តកំពង់ឆ្នាំង។ និងថវិកា ១០០,០០០រៀល ជាថវិកាអនុសាខាកាកបាទស្រុកជលគិរី។


-គ្រួសារទី២ៈ ឈ្មោះ ផន ផា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស រងគ្រោះដោយសារខ្យល់កន្រ្ទាក់របើកដំបូល និងជញ្ជាំង ទំហំ៦×៥ ម៉ែត្រ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៩។ អំណោយទទួលបានរួម មាន÷ អង្ករ ៣០គីឡូក្រាម មី១ កេះ ត្រីខ១ យួរ ឃីត១ កញ្ចប់ អំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង។ តង់១ និងថវិកា ១០០,០០០រៀល ជាថវិការបស់អនុសាខាកាកបាទក្រហមស្រុកជលគីរី ៕

អត្ថបទទាក់ទង