រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនមួយចំនួន

  • 513
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនមួយចំនួន នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងបន្ថែមជាមួយក្រុមហ៊ុន SCHNEITEC CO.,LTD និងក្រុមហ៊ុនSCHNEITEC SUSTAINABLE CO.,LTD នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីប្រតិបត្តិការសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។

ទន្ទឹមនឹងនោះ ឯកឧត្តមអម សុភា បានឱ្យដឹងថា ពាក់ព័ន្ធនឹងក្រុមហ៊ុន SCHNEITEC SUSTAINABLE CO.,LTD ដែលមានកិច្ចព្រមព្រៀងក្នុងគម្រោងវិនិយោគសាងសង់ស្ថានីយផលិតថាមពលអគ្គសនីដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស នោះ សម្រាប់រដ្ឋបាលខេត្ត កំពង់ឆ្នាំងបានគាំទ្រគម្រោងវិនិយោគនេះ១០០%។

អត្ថបទទាក់ទង