រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធាន គណ:កម្មាធិការមូលដ្ឋាន តំណាង ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានសមា គមមិត្តនគរបាលជាតិកម្ពុជា​ មានកិត្តិយសបានដឹកនាំគណៈ កម្មាធិការមូលដ្ឋាន​ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង​ ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមា គមន៍ជូនដល់៖

  • 679
  • ដោយ taravong

ដោយអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា​ ក្នុងការឧត្ថម្ភថវិកាជូនដល់សមាជិកសមាគមន៍​ និងស្វាមី​-ភរិយា ដែល បានទទួលមរណៈភាព។​ 
នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​ វេលាម៉ោង​០៨ៈ៣០​នាទី គណៈកម្មាធិការមូលដ្ឋា​ន​ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន តំណាង ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា​ មានកិត្តិយសបានដឹកនាំគណៈកម្មាធិការមូលដ្ឋាន​ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង​ ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមន៍ជូនដល់៖
-លោកអនុសេនីយ៍ឯក យិន ថន អតីត មន្ត្រី ការិយាល័យ ប្រឆាំងភរវកម្ម និង ឧក្រិដកម្មឆ្លងដែន (បច្ចុប្បន្នចូលនិវត្តន៍) ត្រូវជាស្វាមីរបស់សពលោកស្រី ម៉ែន សារឿន ដែលបានទទួល មរណ:ភាពកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយសារជម្ងឺទឹកនោមផ្អែម នូវថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល)។​

ក្នុងឱកាសនោះ​ លោកឧត្តម​សេនីយ៍ទោ​ ខូវ​ លី​ ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង​ បាន​ពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជា​ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកអោយរស់នៅបានសមរម្យ ៕

អត្ថបទទាក់ទង