រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៤៩វត្ត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 1.4ពាន់
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៤៩វត្ត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ពិធីនេះ បានរៀបចំនៅ វត្តអង្គមេត្រី ហៅវត្តព្រះឃ្លាំង ស្ថិតក្នុងឃុំស្វាយជ្រុំ ចំនួន ២៥វត្ត និងវត្តតុណ្ឌបព្វតារាម ហៅវត្តភ្នំចំពុះ ចំនួន ២៤វត្ត ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងមួយវត្តទទួលបាន ទានព្រះវស្សា០១គូរ អង្ករ ១បេ ស្មើនឹង ៥០គីឡូក្រាម ទឹកក្រូច ២កេះ ទឹកសុទ្ធ ២កេះ ទឹកត្រី ២យួ ទឹកស៊ីអីុវ ២យួ ត្រីខ ២យួ មី ២កេះ ស្កសរ ៥គីឡូ និងបច្ច័យ ក្នុង ០១វត្តមានចំនួន ២៥០,០០០រៀល ផ្តល់ជូនពុទ្ធបរិស័ទសរុប ២៥០នាក់ ក្នុងម្នាក់ៗទទួលបាន ១០,០០០ រៀល ផងដែរ ៕

អត្ថបទទាក់ទង