រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន រួមជាមួយលោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវុឌ្ឍី នាំយកអំណោយទៅចែកជូន លោក ប្រ៉ុក ហៀក ដែលមានជំងឺប្រចាំកាយ

  • 659
  • ដោយ taravong

ស្រុករលាប្អៀរ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បាននាំយកអំណោយទៅចែកជូន លោក ប្រ៉ុក ហៀក អាយុ ៦០ ភេទ ប្រុស ដែលមានជំងឺប្រចាំកាយ រស់នៅភូមិ សន្ទូច ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោកជំទាវ ឈឹម ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ប្រ៉ុក ហៀក ត្រូវខិតខំថែរក្សាសុខភាព និងទទួលយកការព្យាបាល ដើម្បីអោយជម្ងឺបានជាសេៈស្បើយ ៕

អត្ថបទទាក់ទង