រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឃួន សៅរុំ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរិបូណ៌បាននាំយកថវិកាប្រគល់ជូនដល់គេហដ្ឋានគ្រួសារសពយុវសិស្សជាកុមារីរៀនថ្នាក់ទី៧

  • 495
  • ដោយ taravong

ព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ សីហា ២០១៩ លោក ឃួន សៅរុំ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបរិបូណ៌ បានដឹកក្រុមការងារ ដែលរួមមាន មន្រ្តីអនុសាខាកាកបាទក្រហមស្រុក នាំយកថវិិកា របស់សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាចំនួន ៥០មុឺនរៀល ,ថវិការបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាខេត្ត កំពង់ឆ្នាំង(១លានរៀលចូលរួមបុណ្យសព និង ៥០មុឺនរៀលជូនកុមារារងរបួសស្រាល),ថវិការបស់លោកឃួន សៅរុំ ១០មុឺនរៀល,អនុសាខាកាកបាទក្រហមស្រុក អង្ករ៣០គក មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមារ១និងថវិកា ៥មុឺនរៀល, យុវជន សសយក ស្រុក អង្ករ៤០គកទឹកត្រី២យួរ សុីអុីវ១យួរ និងថវិកា១៥មុឺនរៀល ទៅប្រគល់ជូនដល់គេហដ្ឋានគ្រួសារសពយុវសិស្សជាកុមារីរៀនថ្នាក់ទី៧ក្នុងសាលាបឋមសិក្សាចំបក់រង្សី ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ដែលរងគ្រោះថ្នាក់ដោយដើមត្នោតរលំសង្កត់ស្លាប់កាលពីថ្ងៃទី៨សីហា២០១៩ម្សិលមិញ ដែលមានទីលំនៅៗភូមិក្បាលដំរីថ្មី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ ជាជនជាតិខ្មែរឥស្លាម។

អត្ថបទទាក់ទង