រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ស្លាប់ដោយបាក់រលំអគារនៅខេត្តព្រះសីហនុ

  • 626
  • ដោយ taravong

ស្រុករលាប្អៀរ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងសហការី ឯកឧត្ដម កែវ វណ្ណដេត តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប៉ាវ វិច្ចិរ៉ា ដែលរស់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបាត់បង់ជីវិតដោយសារការបាក់រលំអគារនៅខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត បានចូលបច្ច័យក្នុងកម្មវិធីបុណ្យសព ចំនួន ១,០០០,០០០រៀល និងបច្ច័យ ឯកឧត្ដម នាយឧត្តមសេនីយ៍ ១,០០០,០០០រៀល ៕

អត្ថបទទាក់ទង