រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសមុខតំណែងនាយករដ្ឋបាលស្រុកកំពង់ត្រឡាច

  • 834
  • ដោយ taravong

នៅព្រឹកថ្ងៃសុក្រ ៩កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់ត្រឡាច បានប្រារព្ធពិធីប្រកាសមុខតំណែងនាយករដ្ឋបាលសាលាស្រុក ក្នុងពិធីនេះត្រូវបានធ្វេីឡើងក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង។

ដោយយោងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ ៧០៣០/ប្រ.ក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក ឆេង ចាន់ថា ជានាយយករដ្ឋបាលថ្មីប្រចាំស្រុកកំពង់ត្រឡាច។

នៅក្នុងឱកាសនោះដែរ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថា÷ បច្ចុប្បន្ននេះក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនិងក្រោមការដឹកនាំ ផ្ទាល់របស់អភិបាលខេត្តកំពង់ឆ្នាំងបានធ្វេីអោយ ស្រុកកំពង់ត្រឡាច មានការអភិវឌ្ឍន៏ នូវសមិទ្ធផល ជាច្រើន បានធ្វើអោយប្រជាពលរដ្ឋ មានជីវភាពធូរធារ។ សមទ្ធិផលដែលស្រុក សម្រេចបានកន្លងមក នេះដោយបានអនុវត្តន៍នូវ កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែររាជរដ្ឋា
ភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើនឥតគណនា។

ក្នុងកម្មវិធីនោះដែរឯកឧត្តម ហេង ពិទូ បានផ្តាំផ្ញើរ ដល់នាយករដ្ឋបាលថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារអោយបានល្អ និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយកាន់តែប្រសេីរ ៕

អត្ថបទទាក់ទង