រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

  • 470
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង៖នារសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ៥​ ខែ​មិថុនា​ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង​ ឯកឧត្តមបណ្ឌិត​​​ អ៊ុក​ រ៉ាប៊ុន​​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាសមាជិកក្រុមការងារ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕

អត្ថបទទាក់ទង