រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ទិសដៅជាយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋជនបទនឹងទទួលបានបង្គន់អនាម័យប្រើប្រាស់១០០ភាគរយ

  • 478
  • ដោយ taravong

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានមានប្រសាសន៍ថាៈ ទិសដៅជាយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋជនបទនឹងទទួលបានបង្គន់អនាម័យប្រើប្រាស់១០០ភាគរយ (ចូលរួមជាមួយគ្នាដើម្បីការរស់នៅស្អាតរបស់ភូមិយើង) ឯកឧត្ដមបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមបណ្ឌិត រួមជាមួយ លោក គីម ហ៊រ ប្រធានអង្គការលោកខាងលិចជួបលោកខាងកើត បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន សមាជិកភូមិទាំងអស់របស់ឃុំធ្លកវៀន និងឃុំខ្នារឆ្មា និងលោកនាយកសាលា ដើម្បីបន្តជំរុញការផ្សព្វផ្សាយ និងបំផុសអោយមានការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ នៃឃុំទាំងពីរទាំងអស់ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ចូលរួមសហការជាមួយអង្គការខាងលើក្នុងការទទួលបានបង្គន់អនាម័យប្រើប្រាស់ទៅតាមគោលការណ៍របស់អង្គការ ក្នុងទិសដៅលប់បំបាត់ការបន្ទោរបង់ពាសវាលពាសកាលអោយបាន ១០០ភាគរយ នៅពេលឆាប់ៗខាងមុខនេះ (ចូលរួមជាមួយគ្នាដើម្បីការរស់នៅស្អាតរបស់ភូមិយើង) ៕

អត្ថបទទាក់ទង