រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកអភិបាលស្រុកកំពង់លែង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់លែង ប្រចាំខែសីហា ឆ្នាំ២០១៩

  • 587
  • ដោយ taravong

នៅថ្ងៃពុធ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ លោក សំ ចាន់ថន អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដែលមានអ្នកពាក់ព័ន្ធចូលរួមសរុប ៥២ នាក់ ស្រី ៧ នាក់ ដោយផ្តោតសំខាន់ទៅលើ:

១-ស្តាប់ ពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៩ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
២-កិច្ចពិភាក្សាបំពេញបន្ថែមលើកទិសដៅការងារការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន,បទល្មើសលួចឈូសឆាយដីព្រៃលិចទឹក ព្រៃសហគមន៍ និងល្មើសនេសាទក្នុងរដូវបិទនេសាទ , ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ,ការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិផ្សេងៗ ។

មានប្រសាសន៍ផ្តាំផ្ញើក្នុងឱកាសនេះដែរ លោក សំ ចាន់ថន អភិបាលស្រុកបានគូសបញ្ជាក់ថា លោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារ ដែលបានអនុវត្តតួនាទីភារកិច្ច នាពេលកន្លងមក ទទួលបានលទ្ធផលល្អ ជាមួយនឹងបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់យើងបានរួមគ្នាដោះស្រាយ រាល់សំណូមពរនានា ដើម្បីឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អនុវត្តកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន៕

អត្ថបទទាក់ទង