រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការផ្សព្វផ្សាយព័ត៌មាននិងបន្សាបព័ត៌មានក្លែងក្លាយប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត

  • 265
  • ដោយ taravong

កំពង់ឆ្នាំងៈឯកឧត្ត អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថាៈការផ្សព្វផ្សាយព័ត៌មានគឺបង្ហាញពីសកម្មភាពសូចនាកររបស់អង្គភាពនីមួយៗរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយគឺធានាបានសន្តិសុខនិងស្ថិរភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានថ្លែងបែបនេះ នាព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការផ្សព្វផ្សាយព័ត៌មាននិងបន្សាបព័ត៌មានក្លែងក្លាយប្រចាំសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តដោយមានការចូលរួមក្រុមព័ត៌មានរបស់រដ្ឋបាលខេត្តមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកសរុបចំនួន៤៣នាក់។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើ ដល់ក្រុមការងារព័ត៌មានរបស់រដ្ឋបាលខេត្ត ត្រូវសហការជាមួយក្រុមព័ត៌មានអង្គភាពជុំវិញខេត្ត ក្រុមព័ត៌មានក្រុងស្រុកផ្សព្វផ្សាយព័ត៌មានពីច្បាប់ លិខិតបទដ្ឋានសកម្មភាពការងារការអភិវឌ្ឍរបស់អាជ្ញាធរក្រុងស្រុក បទពិសោធន៍ការរកចំណូលប្រចាំថ្ងៃដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសគឺរួមគ្នាប្រឆាំងនិងបន្សាបព័ត៌មានក្លែងក្លាយដើម្បីរក្សាបានសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង៕

អត្ថបទទាក់ទង