រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ ប្រចាំខែ សីហាឆ្នាំ២០១៩

  • 559
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រ៊ន សំឫទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូករួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអភិបាលក្រុងស្រុកផងដែរ។

កិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តនេះ បានពិភាក្សា និងអនុម័តនូវរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. សេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣
២.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២
៣.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្ត
៤.សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
៥.សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
៦.សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្ម(គ.ល) របស់រដ្ឋបាលខេត្ត។

អត្ថបទទាក់ទង