រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់

  • 623
  • ដោយ taravong

ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាស្រុក និងអភិបាល អភិបាលរងស្រុក អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងការបណ្តុះបណ្តាលមន្ត្រីការិយាល័យច្រក ចេញ-ចូលតែមួយ ក្រុង/ស្រុក ទៅលេីមុខងារដែលបានធ្វេីប្រតិភូកម្ម។

សិក្ខាសាលាផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែស្រាពណ៍ ដល់ថ្ងៃសុក្រ ០១កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ៕

អត្ថបទទាក់ទង