រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

  • 894
  • ដោយ taravong

សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកករណីក្រុមយុវជន ដេញវាយតប់គ្នា នៅតាមផ្លូវចំការម៉ុច

សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកករណីក្រុមយុវជន ដេញវាយតប់គ្នា នៅតាមផ្លូវចំការម៉ុច ភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ។

ករណីបង្កហឹង្សានេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញ​នៃ​ស្នងការ​ដ្ឋានខេត្តកំពង់ឆ្នាំង​ និងកម្លាំងនគរបាលនៃអធិការ​ដ្ឋានស្រុកទឹកផុស​ បានសហការជាមួយនឹងកម្លាំងកងរាជ​អា​វុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការស្រាវជ្រាវ​តាមវែកមុខជនដៃដល់ ដោយក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តចាប់​បានមុខសញ្ញាជនបង្កបានម្នាក់​ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស​ ឥឡូវនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕

អត្ថបទទាក់ទង