រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងរួមដំណើរដោយសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងជូនលោកយាយចាស់ជរាគ្មានទីពឹងមានជំងឺប្រចាំកាយ

  • 512
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវ ប៊ន សុភី និង លោកជំទាវ ប៉ាល់ យឿន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងជូនលោកយាយចាស់ជរាគ្មានទីពឹងមានជំងឺប្រចាំកាយឈ្មោះអៀម អាយុ៨២ ឆ្នាំគ្មានកូនចៅរស់នៅក្នុងខ្ទមលើដីគេ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកជំទាវ កែ ច័ន្ទមុនី ក៏បានថ្លែងអំណរគុណដល់លោកស្រីផល្លីដែលបានផ្តល់ដីអោយគាត់សង់ខ្ទមរស់នៅបណ្តោះអាសន្ននិងម្ហូមអាហារប្រចាំ លោកជំទាវក៏បានសំណូមពរដល់លោកស្រីជួយថែរក្សាគាត់បន្តទៀតបើមានការខ្វះខាតសូមរាយការណ៍ជូនអាជ្ញាធរដែនដីអោយបានទាន់ពេលវេលា។

ក្នងឱកាសនោះផងដែរលោកជំទាវនិងប្រតិភូរួមដំណើរបាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តមានអង្ករ២៥kg,មី១កេស,ត្រីខ១យួរ,សារ៉ុង១,ក្រម៉ា១,ម៉ុង១និងថវិកា៣៥០.០០០រៀលផងដែរ៕

Image may contain: 4 people, people standing, people sitting and table
Image may contain: 3 people, people sitting, people eating, people standing, child, table and food
Image may contain: 4 people, people sitting, people standing, table, child, food and indoor
Image may contain: 3 people, people sitting, people standing, child and indoor
Image may contain: 4 people, people standing, people sitting and table

អត្ថបទទាក់ទង