រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលព័ត៌មានជាសាធារណៈ និងស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • 533
  • ដោយ taravong

កំពង់ឆ្នាំង៖ វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្តីពីការទទួលព័ត៌មានជាសាធារណៈ និងស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រារឰឡើងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបរិវេនវត្តបឹងខ្នា ក្នុងស្រុកសាមគ្គីមានជ័យ ប្រជាពលរដ្ឋមកពីឃុំចំនួន ០៣គឺៈ ឃុំក្រាំងល្វា ឃុំធ្លកវៀន និងឃុំខ្នាឆ្មា ដែលមានអ្នកចូលរួមសរុប ៦៥០នាក់។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

មានមតិសំណេះសំណាលក្នុងអង្គវេទិកា ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងារបានប្រសាសន៍ថា៖ ការបើកវេទិកាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្ដម បានលើកឡើងអំពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានកំណើន សេដ្ឋកិច្ច ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខ។

រាល់បញ្ហាដែលមានលើកឡើងក្នុងវេទិកាត្រូវបានបំភ្លឺដោយគណ:អធិបតី មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ជាមួយនេះបញ្ហាប្រឈម និងសំណូមពរ នៅសល់ ក្រុមការងារទុកពិភាក្សា និងដោះស្រាយបន្ត ៕

អត្ថបទទាក់ទង