រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ស្រ៊ន សំឫទ្ធី អញ្ជើញបើកប្រអប់ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ឆ្នាំង

ដោយ taravongចំនួនទស្សនា (154)

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមនាយករដ្ឋបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរអបរំ យុវជន និងកីឡាខេត្ត និងនាយកវិទ្យាល័យក្នុងខេត្តចូលរួមផងដែរ។

លោកសឹុម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ សិស្សមកប្រឡងសរុបចំនួន ៤.៣២២នាក់ ស្រី២.២៩៥នាក់ ប្រលងជាប់ចំនួន២.៦៩៦នាក់ ស្រី១.៥៧០នាក់ ស្មើនិង៦២,៣៨ភាគរយ និទ្ទេស A ចំនួន ៦នាក់ស្រី៣នាក់, B ចំនួន ៤១នាក់ស្រី២៣នាក់, C ចំនួន ១៥៤នាក់ ស្រី៩៤នាក់, D ចំនួន ៤៣២នាក់ស្រី២៦៣នាក់, និងនិទ្ទេស E ចំនួន ២.០៦៣នាក់ស្រី១.១៨៧នាក់។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស្រ៊ន សំឫទ្ធី បានថ្លែងនូវការអបអរសាទរដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេសA ៦ នាក់ ស្រីចំនួន ៣នាក់និងសិស្សានុសិស្សដែលបានប្រលងជាប់រហូតដល់៦២,៣៨ភាគរយក្នុងការប្រលងនេះ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកនាយកវិទ្យាល័យទាំងអស់ត្រូវរិៈរកគ្រប់មធ្យោបាយអោយសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនិងជាប់បាននិទ្ទេសAអោយច្រើនជាងឆ្នាំ២០២០ខាងមុខអោយច្រើនជាងនេះ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ?

បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ? បើចង់ជ្រាបច្បាស់ សូមអញ្ជើញទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។ សូមអរគុណ!

បាន​បង្ហោះ​ដោយ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅ សុក្រ 1 មីនា 2019
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 2 ខែមុន