រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ

  • 552
  • ដោយ Admin

ព្រឹកថ្ងៃ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅបរិវេណបញ្ជាការដ្ឋានផ្នែកសឹករងស្រុក មានរៀបចំវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត​កម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង​ពិនិត្យ ដោះស្រាយ​បញ្ហាប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ មកពីឃុំចំនួន៣ មាន​ឃុំចក ឃុំត្រពាំងចាន់ និង ឃុំឆ្នុកទ្រូ សរុបចំនួន ២៥០នាក់ ស្រី១០៩នាក់។

អត្ថបទទាក់ទង