ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
ថ្ងៃសុក្រ ១៥កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋនៅឃុំស្វាយជ្រុំ ក្រោមអធិបតីភាពឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប២១៦នាក់ ស្រី ៨៩នាក់ ស្ថិតនៅក្នុងបរិវេណវត្តឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណូមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ២៣សំណួរក្នុងនោះ ក្រុមការងារ អាជ្ញាធរ និងជំនាញបានធ្វើការបកស្រាយបានមួយចំនួន ដោយឡែកចំពោះសំណួរ និងសំណូមពរដែលនៅសេសសល់ ក្រុមការងារ និងជំនាញពាក់ព័ន្ធបានទទួលយក ដើម្បីពិនិត្យ ពិភាក្សា ធ្វើការដោះស្រាយជាបន្តបន្ទាប់ ។







ព័ត៌មានជាប់ទាក់ទង