រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថ រយះពេល ០៩ខែ និងលើកទិសដៅត្រីមាសទី ៤ ឆ្នាំ២០១៩

  • 713
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ៨ៈ០០ នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថ រយះពេល ០៩ខែ និងលើកទិសដៅត្រីមាសទី ៤ ឆ្នាំ២០១៩ និងពិធីប្រកាស និងផ្លាស់ប្តូរមុខងារ បណ្តោះអាសន្ត មេបញ្ជាការស្រុកជលគីរី ជូនដល់លោក អនុសេនីយ៍ទោ គង់ សាវឿន។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំនួន ១៥៦ នាក់។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវវិធានការដូចខាងក្រោម៖
-អំពីផែនការ ការពារ និងជួយសង្រ្គោះ គ្រោះមហន្តរាយ។
-ផែនការ ការពារ ពិធីបុណ្យភ្ជុំបិណ្ឌ។

  • ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ដែលកើតមានក្នុងភូមិសាស្រ្តខេត្ត ៕
This image has an empty alt attribute; its file name is image-105.png

អត្ថបទទាក់ទង