រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 724
  • ដោយ taravong

ព្រឹកថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៧ ចំនួន ២ វត្ត គឺវត្តបឹងខ្នារ និងវត្តកេររស្មី នៅក្នុងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី និងក្រុមការងារថ្នាក់ជាតិ ក៏បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៧ នៅវត្តភ្នំចំពុះ ដោយបាននាំយកទេយ្យទាន និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ និមន្តមកពីវត្តចំនួន ៥ គឺ វត្ត ភ្នំចំពុះ វត្តកងមាស វត្តឈើត្រាច វត្តត្រពាំងទឹកត្រជាក់ និងវត្តគោកបន្ទាយ ស្ថិតនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អត្ថបទទាក់ទង