រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ថ្នាក់ក្រុង ស្រុក ទូទាំងខេត្ត

  • 606
  • ដោយ taravong

ព្រឹកថ្ងៃសុក្រ ៧រោច ខែភទទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ នៅសាលាស្រុកកំពង់ត្រឡាចមានរៀបចំពិធីបិទសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ថ្នាក់ក្រុង ស្រុក ទូទាំងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ដកំពង់ឆ្នាំង។ និងមានការចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកកំពង់ត្រឡាច អភិបាលស្រុកជុំវិញខេត្ត មេឃុំ និងអង្គការដៃគូអភិវឌ្ឍន៍សរុប ១២៤ នាក់។

បន្ទាប់ពីការអានរបាយការណ៍របស់លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត ស្តីពីគម្រោងផែនការដែលបានសម្រេច កន្លងមកនៅតាមបណ្តាស្រុក និមួុយៗ នៅទូទាំងខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្ដម ឈួួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានមតិបូកសរុបអោយដឹងថាដើម្បីធានាបាន នូវការខិតខំប្រឹងប្រែង និងសម្រេចជោគជ័យលើការអនុវត្ត គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលលើកឡើងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤មានគោលដៅធ្វើអោយមានអភិបាលកិច្ចល្អ មាននៅគ្រប់ថ្នាក់រដ្ឋបាល គ្រប់វិស័យការងារ និងពង្រឹងពង្រីកកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ដោយឈរលើគោលដៅ ពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ហើយសិក្ខាសាលាសមាហរណកម្ម នេះបានបង្ហាញពីការ អនុវត្តតួុនាទី របស់រដ្ធបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់ ស្របទៅច្បាប់ស្តីពីការគ្រប់គ្រងរដ្ធបាល ឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

ឯកឧត្ដមបានបន្តទៀតថាបច្ចុប្បន្ននេះរាជធានី និងគ្រប់ ខេត្តនៅទូទាំង កំពុងតែសកម្មប្រយុទ្ធយ៉ាងក្លៀវក្លា ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញអោយមានកំណើនការងារ សមធម៌ និង ប្រសិទ្ធិភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណដល់មន្ទីរអង្គភាព អង្គការ សមាគមន៍ ជាដៃគូ ដែលបានខិតខំបំពេញភារកិច្ច និងចូលរួមគាំទ្រគម្រោងនៅក្នុងមូលដ្ឋាន និងចូលរួុមយ៉ាងសកម្មក្នុងដំណើការអភិវឌ្ឍន៍ ដើម្បីទទួលបានជោគជ័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ជាចុងក្រោយឯកឧត្ដមអភិបាលខេត្តបានសំណូមពរដល់អង្គសិក្ខាសាលានាពេលនេះត្រូវរួមគ្នាថែរក្សានូវសន្ដិភាព សន្តិសុខ សុវត្ថិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងដំណើរកសាងអភិវឌ្ឍប្រទេសជាតិ។

This image has an empty alt attribute; its file name is image-175.png

អត្ថបទទាក់ទង