រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ឆាយ វ៉ាន់នឿន និង ឯកឧត្តម អម សុភា អញ្ជើញចូលរួមកាន់បិណ្ឌ វេនទី១០ នៅវត្តនន្ទតាសក់ ឃុំខុនរ៉ង ស្រុកបរិបូណ៌

  • 976
  • ដោយ Admin

លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ និងឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ ជាមួយពុទ្ធបរិស័ទនៅ វត្តនន្ទតាសក់ ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌។

ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃរួមមាន អង្ករ ១០០គ.ក្រ, មី ៦កេះ, ទឹកសុទ្ធ ៨កេះ, ទឹកក្រូច ៦កេះ, ត្រីខ៦យួរ, ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ, សាដក សម្រាប់ព្រះសង្ឃ ៤អង្គ និងបច្ច័យជូនចៅអធិការ ១០ម៉ឺនរៀល ភិក្ខុសាមណេរ ក្នុង១អង្គ បច្ច័យ៦ម៉ឺនរៀល។ បច្ច័យចូលរួមកសាង ចំនួន ៣.៧០០.០០០រៀល, ជូនយាយជី តាជី ៦៩នាក់ ប្រជាការពារ ១៧នាក់ និងក្រុមភ្លេងពិណពាទ្យ ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល, កុមារ៧០នាក់ ម្នាក់ៗថវិកា ១ពាន់រៀល។

បន្ទាប់មក លោកជំទាវ ឆាយ វ៉ាន់នឿន ឯកឧត្តម អម សុភា និង សហការី ព្រមពុទ្ធបរិស័ទបានរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា ជីដូន ជីតា និង ញាតិ កាលទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ ដួងវិញ្ញាណក្ខ័ន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះសូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបី ខានឡើយ។

អត្ថបទទាក់ទង