បរិបូណ៌៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ក្រោមអធិបតីភាពលោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌។ ដោយមានការ អញ្ជើញចូលរួម ពីឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម និង លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកចុះមូលដ្ឋាន ស្រុកបរិបូណ៌ និង ប្រជាពលរដ្ឋ មកពីឃុំចំនួន ០២ គឺមាន៖ ឃុំអញ្ចាញរូង និង ឃុំពេជចង្វារ ដែលមានអ្នកចូលរួមសរុប ២១២ នាក់ ស្រី ៩៤ នាក់។