រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តអង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកសម្រេចបានតាមផែនការសកម្មភាពក្នុងខែកញ្ញាឆ្នាំ២០១៩

  • 537
  • ដោយ taravong

កំពង់ឆ្នាំងៈឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរបែបនេះនាព្រឹកថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ នាយករងរដ្ឋ បាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ បានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកត្រូវរួមគ្នាដើម្បីសម្រេចអោយបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្តនិងយុទ្ធចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសរួមគ្នាដោះស្រាយបញ្ហា​​ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់
អោយបានល្អក្នុងឱកាសបុណ្យជុំបិណ្ឌ។

សូមបញ្ជាក់ថាៈ របៀបវារៈ​សំខាន់ៗក្នុងកិច្ចប្រជុំរួមមានៈអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត, របាយការណ៍​បូកសរុប​លទ្ធផលការងារ​ប្រចាំខែកញ្ញា និងទិសដៅបន្ត របស់រដ្ឋបាលខេត្ត និងបញ្ហាផ្សេងៗ៕

អត្ថបទទាក់ទង