រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជេីញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៣ ៨០០ ម៉ែត្រ នៅស្រុករលាប្អៀរ

  • 663
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជេីញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៣ ៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ តភ្ជាប់ពី ភូមិសន្ទូចទៅភូមិ ទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល បានលើកតួផ្លូវ និងក្រាលក្រួសក្រហមបានជាង ១ ០០០ ម៉ែត្រហើយ គ្រោងនឹងក្រាលកៅស៊ូនៅចុងខែតុលាខាងមុខនេះ ៕

អត្ថបទទាក់ទង