រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ

  • 893
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩
ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋក្រោមអធិបតីភាព ឯកឧត្តម គុយ ឆាយ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅឃុំគោកបន្ទាយ និងឃុំទឹកហូត ដែលមានអ្នកចូលរួមសរុប២៤៣នាក់ ស្រី ១០៤នាក់ ស្ថិតនៅក្នុងបរិវេណវត្តត្រពាំងទឹកត្រជាក់ ភូមិអូរតានេស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។
នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណូមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ២៣សំណួរក្នុងនោះ ក្រុមការងារ អាជ្ញាធរ និងជំនាញបានធ្វើការបកស្រាយនៅសល់សំណូមពរ ក្រុមការងារ និងជំនាញពាក់ព័ន្ធ និងធ្វើការដោះស្រាយបន្ត ។
ឯកឧត្ដម គុយ ឆាយ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលថវិកា ២០០,០០០៛ និងក្រុមការងារ ៤៣០,០០០៛ សរុប ៦៣០,០០០៛ ឧបត្ថម្ភតាមសំណូមពរលោកនាយកសាលាបឋម និងអនុវិទ្យាល័យត្រពាំងទឹកត្រជាក់ ជួយបង្គោលរបង និងលួសបន្លារ ផងដែរ ៕

អត្ថបទទាក់ទង