រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ផ្ទះទេវតាលេខរៀង ២៦៩ បានប្រគល់ជូនលោកតា ប្រាក់ ម៉ និងលោកយាយ ហេង ស៊ាប រស់នៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 785
  • ដោយ taravong

កំពង់ឆ្នាំង ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ។

នៅឱកាសពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
-ផ្ទះលេខ២៦៩ ប្រគល់ជូនលោកតា ប្រាក់ ម៉ អាយុ៧៥ឆ្នាំ និងលោកយាយ ហេង ស៊ាប អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអំណោយរបស់លោកឧកញ៉ា ចាប ហុងលី និងលោកជំទាវ ព្រមទាំងបុត្រ។

លោកតា លោកយាយ ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយបន្ថែមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង​នេះ លោកជំទាវ ហ៊ុន ម៉ាណា និងសប្បុរសជន ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតាខាងលើនេះ អំណោយមានសម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់ និងថវិកាមួយចំនួន ៕

អត្ថបទទាក់ទង