រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ផ្ទះ២ខ្នងជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោហ៊ុន សែន បានធ្វើពិធីប្រគល់ជូនដល់អតីតយុទ្ធជន នៅឃុំពង្រ និង ឃុំស្វាយជ្រំុ ស្រុករលាប្អៀរ

  • 870
  • ដោយ taravong

កំពង់ឆ្នាំងៈ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំងនិង ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត រួមនិងប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនខេត្តបាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និង ជាប្រធានសមាគមអតីតយុទ្ធកម្ពុជា បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារគឺៈ ១. គ្រួសារឈ្មោះ ឌឹម ឌឿន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការ រស់នៅភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ។ ២. គ្រួសារឈ្មោះ ឌី សុខុម ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការ ភូមិក្រាំងស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

ឯកឧត្តម ធន ធឿន ប្រធាន សអក ខេត្ត បានអោយដឹងថាៈក្នុង១គ្រួសារៗ ទទួលបាន : ផ្ទះ១ខ្នងថវិកា១,០៧០,០០០ រៀល , មេមាន់រស់៤ក្បាល
,ដើមដូង២​ដើម, អង្ករ ៣០គីឡូ , ឃីបចំនួន០២ ត្រីខ២យួរ ទឹកគោ១យួរ មី២កេសនិង សម្រាប់ចែកជូនប្រជា​ពលរដ្ឋចូលរួមចំនួន៦៥នាក់,​ក្នុងម្នាក់ៗទទួលបានថវិកា​ ១ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គម
ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅដល់អតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារជាតិមាតុភូមិដោយសារការលះបង់នេះហើយទើបប្រទេសយើងមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់គ្រសារទាំង២ និង ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់អោយខិតខំថែទាំសុខភាព បង្កើនមុខរបរប្រចាំថ្ងៃចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយពីគ្រឿងញៀន និង គោរពច្បាប់រដ្ឋធម្មនុញ្ញដែលបានកំណត់។ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពនិងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា៕

អត្ថបទទាក់ទង