រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងប្រតិភូអមដំណើរ អញ្ជើញមកគោរពវិញ្ញាណក្ខន្ធសព លោក​ គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង

  • 797
  • ដោយ taravong

រាជធានីភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅវត្ត​មង្គលវ័ន​(ស្វាយដង្គុំ) រាជធានីភ្នំពេញ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងប្រតិភូអមដំណើរ បាន​អញ្ជើញមកចូល​រួម​រំលែ​កមរណទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសព លោក​ គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង។

លោក​សោម សុជាតា​ប្រធានមន្ទីរ​ ក្នុងនាមមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង និងគ្រួសារនៃសពសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធសព លោក​ គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ព្រមទាំងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសព ។

ក្នុងនាមមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង និងគ្រួសារនៃសព សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំង៣ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា ប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ​ ព្រមទាំងពរទាំងឡាយ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

គូស​បញ្ជាក់ថា៖ សព​របស់​លោកគិន ពិសាល​ នឹង​ត្រូវ​ធ្វើពិធី​ដង្ហែ​ទៅ​បូជា​តាម​ប្រពៃណី​នៅ​វត្ត​ទឹក​ថ្លា​ សង្កាត់ទឹក​ថ្លា​ នៅ​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង​៧ និង​៣០នាទីព្រឹក​។

អត្ថបទទាក់ទង