រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកជលគីរី

  • 493
  • ដោយ taravong

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកជលគីរី មានរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត ដោយ​មាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សាខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម​ប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យជុំវិញស្រុក ក្រុម​ប្រឹក្សា​ឃុំ តំណាងសហគមន៍ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង​អ្ន​កពាក់ព័ន្ធ​សរុប​១៩៧នាក់។

ឯកឧត្តម​ឡុង ឈុន​ឡៃ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ បានលើកឡើង​ថា គោលបំណងនៃវេទិកាគឺដើម្បី៖
១. ផ្សព្វផ្សាយ​អំពី​សកម្មភាព​របស់​ក្រុម​ប្រឹក្សា​ខេត្ត​រយ:ពេល​មួយ​ឆ្នាំ
២. ការ​ឆ្លើយតប​ចំពោះ​សំណើ សំណូមពរ​នានា​
៣. ការពិភាក្សា​ស្រាយបំភ្លឺ​អំពី​បញ្ហា​នានាដល់អ្នក​ចូលរួម
៤. ការ​ប្រមូល​មតិ​យោបល់នានា​ពីអ្នក​ចូលរួម​ ដើម្បី​លើក​កំពស់​ការ​ឆ្លើយ​តប​ចំពោះតម្រូវ​ការ​របស់មូលដ្ឋាន
៥. លើក​កំពស់​ការផ្ដល់សេវា​ និង​ការធ្វើឱ្យមាន​ចីរភាព​ដល់ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ​។​

ជាមួយ​គ្នានោះ ឯកឧត្តម​ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ បាន​វាយ​ម្លៃខ្ពស់ និង​កោត​សរសើរ​ដល់អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ដែលបាន​យក​ចិត្ត​ទុក​ដាក់បំពេញ​តួនាទីភារកិច្ច​​របស់​ខ្លួន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ស្ថាប័ន និង​ខិតខំ​សហការ​ចូល​រួម​អភិវឌ្ឍ​ខេត្ត​កំពង់ឆ្នាំង​ឱ្យ​មាន​ការ​រីក​ចំរើន​ជាលំដាប់ និង​លំដាប់​។

ឯកឧត្ត​ម​ បាន​បន្តទៀត​ថា វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់​នេះ ពិត​ជា​មាន​សារ:​សំខាន់ដោយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​លទ្ធផល​សកម្មភាពការងាររបស់​រដ្ឋបាលខេត្ត​ ព្រមទាំង​ការ​ផ្ដល់យោបល់កែលំអ​នូវ​ចំណុចខ្វះ​ខាត​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​កាន់តែមានភាព​ប្រសើរជាង​មុន​។

បន្ថែម​ពីនោះ ឯកឧត្ត​ម​ អភិបាល​ខេត្ត​ក៏បាន​ថ្លែងជម្រុញ​ឱ្យអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រីជំនាញ​តាម​អង្គភាព​ជុំវិ​ញ​ខេត្ត​ សហការ​គ្នា​ចូលរួម​ដោះស្រាយ​បញ្ហា​ ក៏ដូច​ជា​កង្វល់នានា​របស់ប្រជាពលរដ្ឋ​ និង​ខិតខំ​បម្រើ​សេវា​សាធារណៈជូន​ប្រជាពល​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌​។

អត្ថបទទាក់ទង