រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី

  • 493
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ ញឹក ហៀង អាយុ ៥៧ ឆ្នាំ រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ថែម​ពីនោះ គ្រួសារអតីតយុទ្ធជន ក៏​ទទួលបានអំណោយបន្ថែមពី៖​
១.តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ថវិកាចំនួន៥០ ម៉ឺនរៀល អង្ករ៤៤គីឡូក្រាម ត្រីខចំនួន៧ យួរទឹកត្រី២ យួរ ទឹកស៊ីអីុវ ២ យួរ សៀង ២គីឡូក្រាម​ខ្ទឹមស២គីឡូក្រាមប៊ីចេង៤កញ្ចប់ទឹកសុទ្ធ១០យួរ មាន់៤ក្បាល កូនដូង២ដើម ។
២.រដ្ឋបាលស្រុកជលគិរី ថវិកាចំនួន ១០ ម៉ឺនអង្ករ ២០គីឡូក្រាមមី១កេះ ទឹកត្រី១យួរ ទឹកស៊ីអីុវ១យួរ សាប៊ូ១ កញ្ចប់។
៣.មន្ទីរ សង្គមកិច្ចអង្ករ២០ គីឡូក្រាមមី១កេះមុង១កន្ទេល១ ភួយ១ ។

ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់ប៉ូលីស និងប្រជាការពារចំនួន២០ ម៉ឺន និងប្រជាពលរដ្ឋចំនួន៣០ នាក់ក្នុង១ នាក់ទទួល​បាន​១ម៉ឺនរៀល ។

អត្ថបទទាក់ទង