រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យ វាយតម្លៃផ្លូវក្រាលក្រួសក្រហមដែលបានជួសជុលរួច និងស្ពានដែលប្រជាពលរដ្ឋស្នើសុំសាងសង់

  • 642
  • ដោយ taravong

ព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ គណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យ និងវាយតម្លៃ ១០០% ផ្លូវក្រាលក្រួសក្រហម ចំនួន ២ ខ្សែ ដែលជាគម្រោងថែទាំជាលក្ខណៈខួបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តំពង់ឆ្នាំង ។
ខ្សែទី១ ប្រវែង ៣ ៨០០ ម៉ែត្រ ខ្នងលើ ៤,៥ ម៉ែត្រ តភ្ជាប់ពីភូមិក្រសាល់ថ្មី ទៅភូមិទួល ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ។
ខ្សែទី២ ប្រវែង ១៥ ០០០ ម៉ែត្រ ខ្នងលើប្រវែង ៤,៥ ម៉ែត្រ តភ្ជាប់ពី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ទៅឃុំក្រាំងស្គារ ស្រុកទឹកផុស ។
និងពិនិត្យស្ថានភាពស្ពានឈើមួយកន្លែងប្រវែង ២៤ ម៉ែត្រ ( ស្ពានចំណងករ ) ឆ្លងកាត់អូរចំណងករ មានទីតាំង ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីលើកគម្រោងសាងសង់ជាស្ពានបេតុង តាមសំណើរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ នៅតំបន់នោះ ៕

អត្ថបទទាក់ទង