រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមអម សុភា ៖​ បាន​សំណូមពរ​ឱ្យ​មន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យមើល​ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ប្រឈម​ និង​ទិសដៅអនុវត្ត​បន្ត​

  • 576
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រាសន៍​ដូចនេះ នៅព្រឹក​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ​សាលា​ខេត្ត​កំពង់ឆ្នាំង ក្នុង​ឱកាស​ដែលឯកឧត្តម បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​របាយការណ៍ប្រចាំខែតុលា និង​ប្រចាំ​ត្រីមាស​ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​។

ដោយមានការចូលរួម​ពី​តំណាង​មន្ទីរ​អង្គភាពជុំ​វិញ​ខេត្ត​ កងកម្លាំង​ទាំងបី នាយករងរដ្ឋបាល​សាលាខេត្ត ទីចាត់ការ និង​អង្គភាព​ចំណុះ​សាលា​ខេត្ត​។

ឯកឧត្តម​ បាន​មានប្រសាសន៍បញ្ជាក់​បន្ថែមថា៖ ការធ្វើបច្ចុប្បន្នភាព​បញ្ហាប្រឈម និង​ទិសដៅ​ពិតជាមាន​សារ:សំខាន់ ដែល​បានឆ្លុះ​បញ្ចាំង​ពី​ការ​ឆ្លើយ​តប​ ឬដំណោះស្រាយ​​ចំពោះ​បញ្ហា​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​មុនៗ​ ចៀស​វាង​បញ្ហា​ប្រឈ​ម​ដដែលៗ និង​ការលើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ក៏ដដែល​ៗ។​

បន្ថែមពីនោះ ឯកឧត្តម ក៏​បានជម្រុញ​ឱ្យតំណាង​មន្ទីរ និង​មន្ត្រីជំនាញ ពិនិត្យ​មើល និង​កែសម្រួល​​ទិន្នន័យ​ ខ្លឹមសារមួយ​ចំនួន​ដើម្បីឱ្យ​ការិយាល័យ​ទទួល​បន្ទុក​ធ្វើការ​កែសម្រួល​ជាថ្មី​មុន​នឹង​ដាក់ឆ្លង​អនុម័ត​ពី​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុម​ប្រឹក្សា​ខេត្ត។

អត្ថបទទាក់ទង