រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសមុខតំណែង អភិបាលរងស្រុកបរិបូណ៌

  • 582
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកបរិបូណ៌ បានប្រារព្ធពិធីប្រកាសមុខតំណែងអភិបាលរងស្រុក ក្នុងពិធីនេះត្រូវបានធ្វេីឡើងក្រោមអធិបតីភាពឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យឹម សារិន អភិបាលស្រុក ថ្នាក់ដឹកនាំតាមការិយាល័យ អង្គភាពជុំវិញស្រុក។

ក្នុងកម្មវិធីនោះដែរឯកឧត្តម ស៊្រន សំឫទ្ធី បានផ្តាំផ្ញើរ ដល់អភិបាលរងស្រុកថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារអោយបានល្អ និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយកាន់តែប្រសេីរ ៕

អត្ថបទទាក់ទង