រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម តាំ សារឿន បានអំពាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំតាជេសសូមចូលរួមថែរក្សាសុខសន្តិភាពនិងគោរពច្បាប់ធម្មនុញ្ញនៃព្រះជាណាចក្រកម្ពុជា

  • 798
  • ដោយ taravong

កំពង់ឆ្នាំងៈឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទានិង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានអំពាវនាវបែបនេះនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្នុងពិធីជួបសំណេះសំណាល និង ផ្សព្វផ្សាយ ឯកសារជំនួយ
ស្មារតីសាធារណៈមតិជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយមានចូលរួមពីលោក នុត និស្ស័យ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំតាជេសនិងក្រុមការងារថ្នាក់ជាតិចុះឃុំតាជេសសរុបចំនួន៥៣នាក់ ស្រី៧នាក់។

ឯកឧត្តម តាំ សារឿន បានអំពាវនាវបន្តថាៈសូមអាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ចត្រូវរួមគ្នាផ្តល់ព័ត៌មានអោយគ្នាទៅវិញមកដើម្បីទប់ស្កាត់កុំអោយកើតបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនបើកើត
មានបទល្មើសខុសច្បាប់ត្រូវបង្រ្កាបអោយបានទាន់ពេលវេលា។

ឯកឧត្តម តាំ សារឿន ក៏បានផ្តាំផ្ញើអោយអាជ្ញាធរដែនដីនិងសមត្ថកិច្ចត្រូវបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព អោយបានគង់វង្សទុកអោយក្មេងជំនាន់ក្រោយ និង ប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន។

អត្ថបទទាក់ទង