រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធធ្វើសន្និបាតអាណត្តិទី៥បោះឆ្នោតជ្រើសរើសគណៈ កម្មាធិការ និង ប្រកាសគណកិត្តិយកសាខាសម្រាប់អាណត្តិថ្មី

  • 872
  • ដោយ taravong

កំពង់ឆ្នាំងៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រារព្ធសន្និបាតសាខា អាណត្តិទី៥ (២០១៩-
២០២៥) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាអាណត្តិទី៤ ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជាជាច្រើនផងដែរ ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានបញ្ជាក់អោយដឹងថាៈកន្លងមកនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអនុវត្តបានយ៉ាងត្រឹមត្រូវទៅគោលការណ៍គ្រឹះ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានៈ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ ព្រមទាំងយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ ។ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព សហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ព្រមទាំងបានអភិវឌ្ឍន៍ស្ថាបន និង អភិវឌ្ឍន៍ធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់បំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។

អង្គសន្និបាតអាណត្តិទី៥ បានបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន គណៈកម្មាធិការសាខាចំនួន១៥រូប ក្នុងឯកឧត្តម អម សុភា ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ប្រកាសគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន១៥នាក់ ក្នុងនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថាៈ ភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា សម្រេចកន្លងមកបានឆ្លុះបញ្ចាំងអោយឃើញពីមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់កាកបាទក្រហម កម្ពុជា ក្រោមការដឹកនាំ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ភាពខ្លាំង នៃយុទ្ធសាស្រ្តរបស់កាកបាទ ក្រហមកម្ពុជា បានបង្ហាញ ពីការគិតគួរក្នុងរួបភាពស្ថាបន ទាំងមូល និងណ្តុះបណ្តាល គំនិតអោយសាខា អនុសាខា រហូតដល់សហគមន៍ ពិចារណា និងជួយស្វែងរក វិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមនានា ។ ក្នុងនាម សាខា អនុសាខា ដែលជាសេនាធិការ របស់ថ្នាក់កណ្តាល និងជាជំនួយការអោយ អាជ្ញាធរខេត្ត ក្រុង ត្រូវនាំគ្នាវិភាគ និងពិចារណាថា តើយើងអាច ធ្វើអ្វីបានខ្លះ ដើម្បីដោះស្រាយភាព ងាយរងគ្រោះទាំងអស់នោះ។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថាៈ ការអភិវឌ្ឍស្ថាបន សាខា អនុសាខា និងការអភិវឌ្ឍ ធនធានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលចាក់ឫសចូលជ្រៅទៅក្នុងសហគមន៍ តាមលក្ខណៈវិនិច្ឆ័យ សាខាមានដំណើរការល្អ សំដៅធ្វើអោយ សាខា នីមួយៗធ្វើសកម្មភាព តាមវិស័យស្នូលទាំង ៤ ប្រកបដោយភាពច្បាស់លាស់ ក្នុងការជួយបានយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ក្នុងសកម្មភាពមនុស្សធម៌ ៕

អត្ថបទទាក់ទង