រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការ ថែរក្សាទឹកទុក

  • 868
  • ដោយ taravong

នៅរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ត ម ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ និងជាប្រធានអនុប្រធានមុខព្រួញខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមជាអធិបតីនៃកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការ ថែរក្សាទឹកទុក រៀបចំឡេីងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីបណ្តាមន្ទីរ-អង្គភាពដែលមានការពាក់ព័ន ្ធ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ សហគមន៍កសិករប្រើប្រាស់ទឹក និងតំណាងសារព័ត៌មាននៅក្នុងខេត្ត សរុបចំនួន ៦៥នាក់។
បន្ទាប់ពីឯកឧត្តមអភិបាលរងខេត្ត មានមតិស្វាគមន៍ និងធ្វេីរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅរបស់ខេត្ត ពិសេសលេីការងារប្រេីប្រាស់ទឹកនៅក្នងខេត្តរួចមក ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ពីស្ថានភាពអាកាសធាតុ ដោយធ្វើការ ប្រៀប បរិមាណទឹកភ្លៀង ប្រចាំឆ្នាំនិងកំពស់ទឹកទន្លេ ដែលទទួលឥទ្ធិពល “អែលនីណូ” (EI Nino) កន្លងមក និងបាតុភូត ប្រែប្រួល និងការព្យាករណ៍អាកាសធាតុទូទៅសម្រាប់ឆ្នាំខាងមុខ ព្រមទាំងបានណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់ឲ្យចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាល នេះឲ្យមានប្រសិទ្ធិភាព គឺប្រេីប្រាស់ទឹកដោយសន្សំសំចៃ និងទទួលខុសត្រូវខ្ពស់បំផុត។ ពិសេស គឺការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសត្វពាហន:ថែមទៀត។
ចំពោះការធ្វេីស្រែប្រាំង ឆ្នាំ ២០១៩-២០២០ សម្រាប់តំបន់មានប្រភពទឹកកំណត់ គឺធ្វើ បានតែមួយដងគត់ បេីទោះបីជាអាងនោះនៅសល់ទឹក ឬនៅជិតប្រភពទឹកក៏ដោយ មិនអនុញ្ញាតឲ្យធ្វើស្រែប្រាំងលើកទី២ឡើយ។ ឆ្លេីយតបនឹងកង្វល់និងសំណូមពររបស់អ្នកចូលរួម ឯកឧត្តមរដ្ឋលេខាធិការ បានបកស្រាយ និងដោះស្រាយចំមុខ ឯកិច្ចនៅសេសសល់បានណែនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អនុវត្ត និងសហការសម្របសម្រួលបន្តជាមួយអាជ្ញាធរ និងសហគមន៍។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអភិបានរងខេត្ត បានផ្តាំផ្ញើ អាជ្ញាធរដែនដី និងសមត្តកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋ និងប្រជាកសិករធ្វើស្រូវប្រាំងទាំងអស់ដើម្បីអនុវត្ត។ កិច្ចប្រជុំបានបញ្ចប់ទៅនៅម៉ោង ៥.៣០ នាទីល្ងាចប្រកបដោយបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់៕

អត្ថបទទាក់ទង