រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត

  • 754
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ និងបញ្ហាសំខាន់ៗរួមមាន: របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខេត្ត, របាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩, ការត្រៀមរៀបចំពិធី និងទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំថ្នាក់ជាតិ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកពាក់ព័ន្ធ នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីសាលាខេត្តពាក់ព័ន្ធ ៕

អត្ថបទទាក់ទង