រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី-ខេត្ត

  • 757
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធិផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត។

ពិធីផ្សព្វផ្សាយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុងស្រុក អង្គការសង្គមស៊ីវិល មេឃុំចៅសង្កាត់ ស្មៀន និងប្រជាពលរដ្ឋសរុបចំនួន ៦១៨ នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់នូវឆន្ទៈនយោបាយដ៏មុះមុតលើការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់រយៈពេលដ៏វែង។ ក្នុងការកែទម្រង់នេះគឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ទី១. ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។ ទី២. ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ទី៣. ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ៕

អត្ថបទទាក់ទង